ខេត្តព្រះសីហនុ ៖ចៅក្រមសាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការប្រកាសសាលក្រមនៅរសៀលថ្ងៃសុក្រនេះពាក់ព័ន្ធនឹងសំណុំគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរលើក្រុមតារាចម្រៀង ខេមរៈ សេរីមន្ត កាលពីខែមីនា ដោយតុលាការបង្គាប់ឲ្យក្រុមហ៊ុន SK (សុខ កន)ដែលជាអ្នកបង្ករហេតុ និងក្រុមហ៊ុនធានារ៉ាប់រង កាំមីនកូ រួមគ្នាសងសំណងដល់ជនរងគ្រោះសរុបជាង ១៣ ម៉ឺនដុល្លារអាមេរិក និងបានសម្រេចផ្តន្ទាទោសអ្នកបើកបររថយន្តកុងតឺន័រដាក់ពន្ធនាគារចំនួន ៣ ឆ្នាំ។
លោក ឡេង លីហ៊ួ មេធាវីការពារក្តីតំណាងឲ្យជនរងគ្រោះបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចៅក្រមបង្គាប់ឲ្យក្រុមហ៊ុន SK សងសំណងលើតារាចម្រៀងខេមរៈ សិរីមន្តចំនួន ៨៥ ០០០ដុល្លារដែលក្រុមហ៊ុនធានារ៉ាបរងកាំមីនកូជួយចេញសង ៥០០០ ដុល្លារ, សងសំណងដល់តារាកំប្លែងយាយ ណាង ២៥ ០០០ ដុល្លារ ដោយក្រុមធានារ៉ាប់រងកាំមីនកូជួយសង ៥០០០ ដុល្លារ និងសងសំណងដល់តារាកំប្លែងនាយកុយ និងជនរងគ្រោះផ្សេងទៀតចំនួន ២៣ ០០០ ដុល្លារអាមេរិកផងដែរ។
លោកមេធាវីបញ្ជាក់ថា «តុលាការកាត់ក្តីឲ្យសងសំណងចំនួនទឹកប្រាក់ប៉ុននេះ កូនក្តីខ្ញុំនឹងអាចទទួលយកបាន»។ សវនាការប្រកាសសាលក្រមថ្ងៃនេះ មិនមានវត្តមានតារាចម្រៀងខេមរៈ សិរីមន្ត តារាកំប្លែងយាយណាង និងនាយកុយទេ។ ខាងភាគីក្រុមហ៊ុន និងតំណាងមេធាវីមិនទាន់អាចទាក់ទងដើម្បីសុំការបំភ្លឺបានទេ នៅថ្ងៃសុក្រនេះ។
គួររំឭកថា កាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅ តារាចម្រៀង ខេមរៈ សេរីមន្ត រួមជាមួយនឹងក្រុមការងារ ៨ នាក់(រួមមានក្មេងម្នាក់) បានធ្វើដំណើរ តាមរថយន្ត Tundra ពណ៌សពីភ្នំពេញទៅខេត្តព្រះសីហនុ ដើម្បីច្រៀងនៅក្នុងការប្រគំតន្ត្រីមួយហើយក៏ជួបគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ ២១១-២១២ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ព្រៃនប់ ព្រះសីហនុ។
គ្រោះថ្នាក់ដ៏រន្ធត់នេះបង្កឡើងដោយរថយន្តកុងតឺន័រក្រុមហ៊ុន SK បុកពេញទំហឹងទៅលើរថយន្តTundra របស់ខេមរៈ សេរីមន្ត បណ្តាលឲ្យក្រុមការងាររបស់ពួកគេស្លាប់ ៤ នាក់ភ្លាមៗ ក្នុងនោះមានកូនប្រុសតារាកំប្លែងល្បីឈ្មោះនាយ កុយ ម្នាក់ និងកូនប្រុសតារាចម្រៀងអាយ៉ៃយាយ ណាង ម្នាក់ផងដែរ៕ ខ្មែរប៉ុស្តិ៍