ប្រជាសាស្ត្រ គឺជាមុខវិជ្ជាមួយដែលសិក្សាដ៏ទូលំទូលាយ អំពីប្រជាជន ដូចជា កើត ចាស់ ឈឺ ស្លាប់ ស្រី ប្រុស អាយុ មាន ក្រ ជំនឿ សាសនា អប់រំ ការងារ ចំណាកស្រុក ចំណូលស្រុក ប្រជាជនថយចុះ និងកើនឡើងជាដើម។ល។ តើមានកត្តាប្រជាសាស្ត្រចម្បងអ្វីខ្លះដែលជំរុញឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ទៅបោះឆ្នោតឲ្យគណបក្សណាមួយដែលខ្លួនជឿជាក់នោះ?
បញ្ហាយេនឌ័រ៖ ការលើកស្ទួយស្រ្តីចូលរួមក្នុងឆាកនយោបាយពី ថា្នក់លើដល់ថ្នាក់ក្រោម។ សម្រាប់សមាជិកសភាជាស្ត្រីមានការកើនឡើង ២១ ភាគរយ នៃកៅអីសភាសរុប១២៣ នៅអាណត្តិទី៤។ សម្រាប់កៅអីសមាជិកជាស្ត្រីថ្នាក់មូលដ្ឋានក្រុមប្រឹក្សា ឃុំ-សង្កាត់ក៏មានការកើនឡើង១៨ភាគរយនៃកៅអីសរុប១១.៤៥៩ ដែរ ហើយក៏មានការកើនឡើងចំនួនស្រ្តីជាមេឃុំ-ចៅសង្កាត់ដែរគឺ៩៥ នាក់ (Comfrel, 2012)។ បើទោះបីជាមិនទាន់បានដល់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់កម្ពុជា ឆ្នាំ២០១៥ដែលកំណត់សូចនាករកៅអីទាំងថ្នាក់ជាតិ(៣០ ភាគរយ) និងថ្នាក់មូលដ្ឋាន(២៥ភាគរយ) ក៏ដោយ ក៏គណបក្សនយោបាយមួយចំនួន គឺកំពុងខិតខំប្រឹងប្រែង ចំពោះការចូលរួមរបស់ស្រ្តីក្នុងឆាកនយោបាយនេះដែរ។
ចំណែកឯសកម្មភាពប៉ុន្មានឆ្នាំចុងក្រោយនេះ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ NCDD ក៏បានខិតខំប្រឹងបញ្ជ្រាបបញ្ហាយេនឌ័រទៅក្នុងគោលនយោបាយ របស់ខ្លួនដែរតាំងពីថ្នាក់កណ្តាល រហូតដល់មូលដ្ឋាន គឺយ៉ាងហោចណាស់ក៏មានស្រ្តីមួយរូប ដែលធ្វើចៅហ្វាយខេត្តរងស្រុករង និងក៏ក្រុមប្រឹក្សារបស់ខ្លួន ក៏មានស្ត្រីដែររីឯក្នុងចំណោមក្រុមប្រឹក្សាឃុំ-សង្កាត់ក៏មាន ស្ត្រីមួយរូបទទួលបន្ទុកស្រ្តី និងកុមារ នៅថ្នាក់មូលដ្ឋានរបស់ខ្លួនដែរ។
បញ្ហាជំនឿសាសនា៖ សព្វថ្ងៃនេះ រាជរដ្ឋាភិបាលបើកទូលាយចំពោះប្រជាពលរដ្ឋចំពោះបញ្ហាជំនឿសាសនារៀងៗខ្លួន។
បញ្ហា មនុស្សចាស់៖ បើក្រឡេកមើលទៅកញ្ចក់ទូរទស្សន៍ គ្រប់ប៉ុស្តិ៍ គឺឃើញតែមនុស្សចាស់ទទួលអំណោយ តែមិនមានគោលនយោបាយច្បាស់លាស់ថា តើរៀបចំរបៀបណា ដើម្បីឲ្យពួកគាត់ទទួលបាននៅសុខុមាលភាព ដូចនៅប្រទេសគេ។ សម្រាប់មនុស្សចាស់នៅស្រុកខ្មែរ ប្រសិនបើគាត់មិនបានប្រាក់បៀវត្សរ៍ចូលនិវត្តន៍ គឺមានតែគាត់ខំប្រឹងទាំងចាស់ជរានោះ ឬមួយក៏កូនចៅចិញ្ចឹមទៅ។ ឥឡូវនេះ គណបក្សខ្លះបានចាប់ផ្តើមគិតគូរពីរឿងមនុស្សចាស់នេះ។
បញ្ហាបង្កកំណើត៖ និន្នាការអត្រាបង្កកំណើតមានការថយចុះជា លំដាប់ ចំពោះស្រ្តីម្នាក់ដែលមានលទ្ធភាពបង្កកំណើតក្នុងអំឡុងពេល ៣០ឆ្នាំមកនេះ គឺ ៦,៦ នាក់ នៅឆ្នាំ ១៩៨២ មកត្រឹម ៣ នាក់ នៅឆ្នាំ ២០១០ (CDHS, 2010)។ តែការថយចុះនេះមិនបានបែងចែកច្បាស់លាស់ថា តើប្រជាជនខ្មែរ មានប៉ុន្មាន ខ្មែរមូស្លីម ចិន វៀតណាម មានប៉ុន្មានទេ។ សម្រាប់ទ្រឹស្តីនៃសេវាការពន្យារកំណើតគឺគ្រាន់បញ្ជាក់ពីសិទ្ធិនៃ ការជ្រើសរបស់អតិថិជនដោយហេតុផលសេដ្ឋកិច្ចគ្រួសារ និងសុខភាពស្ត្រីខ្លួនឯងផ្ទាល់។ តែបើមើលទៅភាពជាក់ស្តែងវិញ គឺអ្នកមាន កូនតិច ម្នាក់ ឬក៏ ២ នាក់ទេ ឯអ្នកក្រវិញគឺ៥ទៅ៧នាក់ឯណោះ។ ហេតុអ្វីបានជាអ្នកមានដែលមានលទ្ធភាពចិញ្ចឹមកូនបានច្រើនមិនព្រម បង្កើតកូន?
តែបុរសខ្មែរអ្នកមានមួយចំនួនធំ បែរទៅជាយកលុយទៅចិញ្ចឹមស្រី ឬក៏តារាស្រីវ័យក្មេងសម្រាប់សប្បាយផ្លូវភេទវិញ ខ្លះរហូតដល់ទិញឲ្យស្រីស្នេហ៍ទាំងនោះនូវផ្ទះវីឡាផ្ទះមួយជុង រថយន្តទំនើបៗជាដើម? បើមើលទៅលើកត្តាប្រជាជនប្រៀបធៀបទៅនឹងផ្ទៃដីស្រុកខ្មែរគឺយើង នៅសល់ដីធំណាស់សម្រាប់ប្រជាពលរដ្ឋរស់នៅបង្កបង្កើតផល។
បើ និយាយពីប្រពៃណីអ៊ិស្លាមវិញគឺបុរសអាចមានសិទ្ធិយកប្រពន្ធ ស្របច្បាប់ចំនួន ៤ ឲ្យតែមានលទ្ធភាពចិញ្ចឹមនិងផ្តល់ការផ្គត់ផ្គង់គ្រប់គ្រាន់ហើយ ចំពោះស្រី្តវិញកម្រមកទទួលសេវាពន្យារកំណើតនិងបញ្ឈប់កំណើតណាស់។ ចំណែកឯស្រី្តវៀតណាមវិញក៏មិនខុសពីស្រី្តអ៊ិស្លាមប៉ុន្មានដែរ។
បញ្ហាចំណាកស្រុក៖ តាមរយៈអង្គការស៊ីអិលអ៊ីស៊ី (CLEC)បានប៉ាន់ប្រមាណទៅលើការចំណាកស្រុកទៅធ្វើកម្មករនៅក្រៅ ប្រទេសទំាងស្របច្បាប់ទាំងខុសច្បាប់ គឺជាង ៧០ ម៉ឺននាក់ហើយអ្នកទាំងនោះសុទ្ធតែមានសិទ្ធិបោះឆ្នោតទាំងអស់ហេតុ តែភាពក្រីក្រសុខចិត្តទៅលក់កម្លាំងពលកម្មធ្វើការនៅស្រុកគេ។ មានមតិខ្លះនិយាយថា អ្នកចំណាកស្រុកទាំងនោះ មានទំនោរបោះឆ្នោតឲ្យបក្សប្រឆំាងទស្សនៈនេះមិនប្រាកដទេគឺវា អាស្រ័យទៅលើអ្នកបោះឆ្នោតទាំងនោះទេជាអ្នកសម្រេចនោះ។ មានលក្ខណៈចំណាកស្រុកមួយទៀត គឺជាជនអន្តោប្រវេសន៍ទៅរស់នៅបរទេសតែម្តងអ្នកទំាងនោះក៏គ្មាន សិទ្ធិបោះឆ្នោតដែរ គឺបានត្រឹមតែខ្សិបខ្សៀវដាក់គ្នា នៅស្រុកក្រៅនោះទេតំបន់ខ្លះនៅតែមិនហ៊ាននិយាយជាចំហទៀត នៅតែប្រកាន់បក្សនេះ បក្សនោះ និងជំងឺបាក់ស្បាត។ តែអ្វីដែលសំខាន់នោះគឺពួកគេបាត់បង់សិទ្ធិបោះឆ្នោតស្ទើរតែទាំង ស្រុង។ តើ គ.ជ.ប ធ្វើយ៉ាងណាដើម្បីឲ្យពួកគេជាខ្មែរដូចគ្នាមានលទ្ធភាពបោះឆ្នោតពី ក្រៅប្រទេសបានដូចការបោះឆ្នោតនៅសហរដ្ឋអាមេរិក?
បញ្ហា ចំណូលស្រុក ឬជនអន្តោប្រវេសន៍៖ បញ្ហាជន អន្តោប្រវេសន៍មករស់នៅស្រុកខ្មែរនេះ ក៏រាជរដ្ឋាភិបាលបើកទូលាយមិនសូវប្រកាន់គឺដូចជំនឿសាសនាដែរ ហើយក៏ជាចំនុចក្តៅមួយធ្វើឲ្យគណបក្សនយោបាយកំពុងតែប្រទាញប្រទង់ គ្នា ទាញយកប្រជាប្រិយភាពរៀងៗខ្លួនជាពិសេសជនជាតិវៀតណាមដែលមករស់នៅ ក្នុងប្រទេសកម្ពុជាដែលមួយចំនួនធំនោះអាចនិយាយភាសាខ្មែរបានរ៉ិល និងមានសិទ្ធិបោះឆ្នោតដូចប្រជាពលរដ្ឋខ្មែរទូទៅដែរនោះ។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ជនអន្តោប្រវេសន៍វៀតណាមមកនៅស្រុកខ្មែរមានតែ ៨ ម៉ឺននាក់ទេ។ ឯបក្សប្រឆំាងវិញថា ជនជាតិវៀតណាមមានរហូតទៅដល់កន្លះលាននាក់ឯណោះ។ កត្តាដែលធ្វើឲ្យអ្នកនយោបាយមានតួលេខជនជាតិវៀតណាមខុសគ្នានោះ មកពីទិន្នន័យជំរឿនឆ្នាំ២០០៨ មិនបានបញ្ជាក់ច្បាស់លាស់អំពីជនអន្តោប្រវេសន៍ ថាតើជនជាតិណាប៉ុន្មាននាក់ទេ ពោលគឺគ្រាន់តែបង្ហាញទិន្នន័យអ្នកប្រើភាសាកំណើតរបស់ខ្លួននៅ ក្នុងគ្រួសារ។ គឺជនជាតិវៀតណាមប្រើភាសាកំណើតមានជិត ៨ម៉ឺនមែន។ លទ្ធផលនេះ គឺខុសពី ១០ ឆ្នាំមុន គឺជំរឿននៅឆ្នាំ ១៩៩៨ជនជាតិវៀតណាមប្រើភាសាកំណើតនៅផ្ទះមានជិត ១៥ ម៉ឺននាក់ឯណោះ។
តើការថយចុះជិតពាក់កណ្តាលនេះគឺមកពីជនជាតិវៀតណាមនោះ ចេះភាសាខ្មែរច្បាស់ហើយ ឆ្លើយប្រាប់មន្ត្រីជំរឿនថា គាត់ចេះភាសាខ្មែរដែរ ឬមួយក៏អ្នក ៨ ម៉ឺននេះទើបតែនឹងមកថ្មីៗដែលមិនទាន់ចេះភាសាខ្មែរច្បាស់? ឥឡូវនេះ យុទ្ធសាស្ត្រអន្តោប្រវេសន៍ថ្មីៗ គឺមាននិន្នាការតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រាជ រដ្ឋាភិបាលឲ្យក្រុមហ៊ុនបរទេសរយៈពេល ៩៩ឆ្នាំ គឺអនុញ្ញាតឲ្យក្រុមហ៊ុនយកគ្រួសាររបស់បុគ្គលិកដែលជាជនបរទេសមក រស់នៅស្រុកខ្មែរបាន។ បច្ចុប្បន្ននេះកំពុងទាមទារការបង្កើតសាលារៀនភាសាគេ និងចង់បង្កើតភូមិរបស់គេយូរទៅបង្កើតកូនបង្កើតចៅមានសិទ្ធិ បោះឆ្នោតនិងឈរឈ្មោះបោះឆ្នោតរស់នៅបានល្មមរយៈពេល៩៩ឆ្នាំ នេះគឺជាស្ទីលថ្មីដែលគេហៅថា៖«យុទ្ធសាស្ត្រដំណក់ប្រេងលើក្រដាស»។
ចំនុចដែលត្រូវពិភាក្សានោះថា តើហេតុអ្វីបានជាពលរដ្ឋខ្មែរមួយចំនួនធំមានទស្សនៈចង់ធ្វើ អន្តោប្រវេសន៍ ទៅនៅស្រុកគេ តែមិនចង់ឲ្យជនបរទេសធ្វើអន្តោប្រវេសន៍មករស់នៅស្រុកខ្មែរ? ស្រុកខ្លួនឯងមានមិននាំគ្នារស់នៅទេចេះតែនាំគ្នាចង់តែរត់ចោល ស្រុកទៅវិញឥឡូវនេះមិនមានសង្គ្រាមដូចកាលពីជំនាន់បែករបបប៉ុលពត ឯណា? តែដល់ពេលជនបរទេសអន្តោប្រវេសន៍មករស់នៅក្នុងស្រុកខ្លួនឯង តាំងខឹងគេថា គេដណ្តើមដីធ្លី និងការងារហើយ មានការអីតំាងរត់ចោលគ្នា យករួចតែខ្លួនឯងហើយទៅនៅស្រុកក្រៅបាត់យ៉ាងសប្បាយហ៊ឺហារ។
សរុបមកវិញ កត្តាចម្បងៗនៃប្រជាសាស្រ្តនេះហើយ ធ្វើឲ្យម្ចាស់ឆ្នោតត្រូវមានការប្រយ័ត្នប្រយែងក្នុងការសម្រេច ចិត្តគូសលើសន្លឹកឆ្នោតឲ្យបក្សណាមួយនោះ។ ជាពិសេសគឺបញ្ហាបង្កកំណើត និងប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតធ្វើការចំណាកស្រុក មិនមានឱកាសមកបោះឆ្នោតឯជនអន្តោប្រវេសន៍ចំណូលស្រុកមួយចំនួនធំវិញ មានសិទ្ធិបោះឆ្នោតកំណត់វាសនាឲ្យខ្មែរទៀត។ អ្វីដែលប្រយ័ត្នតែអនាគតជនជាតិភាគតិចដែលជាភ្ញៀវ ក្លាយទៅជាជនជាតិភាគច្រើនជាម្ចាស់ផ្ទះទៅវិញ។ ដូច្នេះ មិនត្រូវបណ្ដោយឲ្យភ្ញៀវក្លាយជាម្ចាស់ផ្ទះឡើយ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍