កាលពីប៉ុន្មានថ្ងៃមុននេះនៅប្រទេសកាណាដា ជួបរឿងយ៉ាងចំឡែកមួយដែលមិនធ្លាប់ជួបប្រទះពីមុនមកទេ គឺមានបុរសម្នាក់ដែលជាចោរ បានលួចចូលផ្ទះគេដើម្បីចៀនពងទាហូប។ តាមប្រភពព៌តមានបានអោយដឹងថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី ២ ខែ កក្កដា មានបុរសម្នាក់ ទម្លាយបង្អួចចូលផ្ទះបុរសម្នាក់ទាំងអាក្រាតកាយ ។ ហើយអ្វីដែលគេចំឡែកចិត្តនោះគឺ ចោរម្នាក់នោះបានបើកទូរទឹកកក ដើម្បីយកពងទាមកចៀនហូប ។ តាមការសន្និដ្ឋាន របស់ប៉ូលីស បានអោយដឹងថា ចោរម្នាក់ប្រហែល ជាមនុស្សញៀនថ្នាំ ព្រោះគេបានបញ្ចេញ អកប្បកិរិយា មិនប្រក្រតីនោះឡើយ ហើយនៅពេលនេះប៉ូលីស បានឃាត់ខ្លួនចោរម្នាក់ នោះដើម្បីធ្វើការស្រាវជ្រាវជាបន្ត៕
