ទឹកដម​សំឡេង​តារាចម្រៀង ឱក សុគន្ធ​កញ្ញា កាន់តែ​មានន័យ​ពេល​ពាក់អាវ​គណបក្សនយោបាយ​ឡើងច្រៀង

by sovanmony  |  in ពត៌មានជាតិ at  7:20 PM

មាន​តារា​ខ្មែរ​បម្រើ​ក្នុង​វិស័យ​សិល្បៈ​ភាគតិច​ណាស់​ដែល​បានប្រកាស​ រក្សា​ជំហរ​ឲ្យ​ឋិត​នៅ​កណ្តាល មិន​យក​ទេពកោសល្យ​របស់ខ្លួន​ទៅ​លូកលាន់​បម្រើ​ឲ្យ​គណបក្សនយោបាយ ប៉ុន្តែ​ផ្តោតអារម្មណ៍​ជាសំខាន់​ក្នុងន័យ​បម្រើ​ឲ្យ​អ្នកគាំទ្រ​តែប៉ុណ្ណោះ មាន​ជាអាទិ៍​៖ លោក ​ឆាយ វិ​រៈ​យុទ្ធ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ និង អ្នកនាង​ពេជ្រ សោភា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ជាដើម​។
​ទន្ទឹមនឹងនេះ​បែ​ជាមាន​វត្តមាន​តារា​ជាច្រើន​ទាំង​តារាចម្រៀង ទាំង​តារា​សម្តែង ទាំង​តារា​កំប្លែង​… បាន​យក​ទេពកោសល្យ​របស់ខ្លួន​ទៅ​បម្រើ​ឲ្យ​ការឃោសនា​រក​សំឡេងឆ្នោត​ជូន​ គណបក្សនយោបាយ ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច​សម្បូណ៌​ដោយ​ទ្រព្យធន​មិន​ខ្វះ ជាអាទិ៍​៖ តារាចម្រៀង ឱក សុគន្ធ​កញ្ញា តារាចម្រៀង​ករុណា ពេជ្រ តារាចម្រៀង សុគន្ធ នីសា តារាចម្រៀង​ព្រាប សុវត្ថិ តារាចម្រៀង​ឆន សុវណ្ណ​រាជ តារា​កំប្លែង​នាយ​ក្រឹម តារា​កំប្លែង​នាយ​កុយ តារា​កំប្លែង​នាយ​ក្រិន តារា​កំប្លែង​នាយ​ឃ្លោក តារា​កំប្លែង​នាយ​វីតាមីន​សេ តារា​កំប្លែង​នាយ​ពែ​កមី​… ។​ល​។ ​

មជ្ឈដ្ឋាន​អ្នក​ធ្លាប់​គាំទ្រ​តារា​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​ទាំង​ សម្តែង ទាំង​ចម្រៀង ទាំង​កំប្លែង បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​តារា​នីមួយៗ ដែល​ខ្លួន​ធ្លាប់​ពេញចិត្ត ខណៈដែល​តារា​រូបនោះ​ពាក់អាវ​គណបក្សនយោបាយ​ឡើង​ច្រៀង ឬ​ឡើង​សម្តែង​លើ​ឆាក ក៏ដូចជា​ការឡើង​សម្តែង​នៅលើ​ក្បួន​រថយន្ត​ឃោសនា​រក​សំឡេងឆ្នោត​ឲ្យ​ គណបក្សនយោបាយ ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​។ ​មជ្ឈដ្ឋាន​ទាំងនោះ​បាន​ចោទ​ជា​សំណួរ​ថា នៅពេលដែល​តារា​ទាំងនោះ​ច្រៀង ឬ​សម្តែង​នៅលើ​ឆាក​តាម​ប៉ុស្តិ៍​ទូរទស្សន៍ ឬ​ឲ្យ​ផលិតកម្ម​នានា ដែល​ពួកគេ​បាន​ចុះកិច្ចសន្យា​នោះ បើ​ប្រៀបធៀប​ទៅនឹង​ការសម្តែង ឬ​ការ​ច្រៀង​ដោយ​ពាក់អាវ​គណបក្សនយោបាយ​បម្រើការ​ឃោសនា​រក​សំឡេងឆ្នោត តើ​មួយណា​ស័ក្តិសម ឬ​មានន័យ​ជាង​? ​
ក្រុម​អ្នកជំនាញ​ខាង​វិស័យ​សិល្បៈ​មួយចំនួន​បាន​និយាយ​របៀប​កំប្លែង​ថា តារាចម្រៀង​ខ្លះ ឧទាហរណ៍​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា ដែលជា​តារា​លំដាប់​កំពូល​ក្នុង​អារម្មណ៍​របស់​ប្រិយមិត្ត​គ្រប់​ស្រទាប់​ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​ពេល​ឡើងលើ​ឆាក​ច្រៀង​ដោយ​ពាក់អាវ​ គណបក្សនយោបាយ​ទំនង​ជាមាន​ទឹកដម​សំឡេង​ល្អ​ជាង​ថត​នៅក្នុង​ស្ទូ​ឌី​យោ​របស់​ ផលិតកម្ម​រស្មី​ហង្ស​មាស ឬក៏​ពីរោះ​ជាង​ការឡើង​ច្រៀង​នៅ​ឆាក​តន្ត្រី Concert ហើយ​មើលទៅ ឬក៏​មានន័យ​សម្រាប់តែ​អ្នកគាំទ្រ​ឲ្យ​គណបក្សនយោបាយ​ដែល​សាមី​តារា​ឃោសនា​រក​ សំឡេងឆ្នោត​ឲ្យ​ទេ​ដឹង​?៕​
sokunkanha
_________________________
ប្រភពព័ត៌មានពី៖ ដើមត្នោត

Proudly Powered by Blogger.