លោកសេង លុច នាយរងការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា បុរសសង្ស័យឈ្មោះហែម សុផល អាយុ ៤៩ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។ ចំណែកកុមារីរងគ្រោះមានម្នាក់ឈ្មោះ យ.ស.ញ. អាយុ៦ឆ្នាំ មានម្ដាយឈ្មោះ ហ.ស.ខ. អាយុ៤៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ ថ.វ.ណ. អាយុ៩ឆ្នាំ មានម្ដាយឈ្មោះ ន.វ.ណ. អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិ កើតហេតុជាមួយគ្នា ។ រីឯអាណាព្យាបាល ២នាក់ទៀតមិនប្ដឹងទេ ។
កុមារីរងគ្រោះទី១ឈ្មោះយ.ស.ញ. បានប្រាប់ម្ដាយនិងសមត្ថកិច្ចថា ពេល ខ្លួនកំពុងអង្គុយលេងលើដីជាមួយក្មេងស្រី ៣នាក់ទៀតមានមនុស្សចាស់ម្នាក់(តា ផល)បានហៅពួកនាងទៅជួបនៅកៀន ព្រៃរួចហើយបានចាប់ស្រាតខោអាវពួក បន្ទាប់មកយកដៃម្រាមចង្អុលស្ដាំស្ទាប អង្អែលនិងរុញចូលប្រដាប់ភេទនាងចំនួន២ដង ។
ជនរងគ្រោះទី២ឈ្មោះថ.វ.ណ. បាន ប្រាប់ម្ដាយនិងសមត្ថកិច្ចថា កាលពី រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ មានមនុស្សចាស់ម្នាក់(តាផល)បាន ហៅពួកខ្លួនក្មេងៗទៅលេងនៅដុបព្រៃ ពេលទៅដល់តាផល(ជនសង្ស័យ)បាន ឱ្យពួកខ្លួនដេកម្នាក់ម្ដងរួចចាប់សម្រាត ខោអាវ ។ បន្ទាប់ពីស្រាតខោអាវហើយ តាផលបានឡើងពោបពីលើខ្លួនរំលោភ សេពសន្ថវៈម្នាក់ម្ដងដោយហាមមិនឱ្យ និយាយប្រាប់អ្នកណាឡើយ ហើយពេល រំលោភរួចខ្លួនពិតជាមានការឈឺចាប់ ត្រង់ផ្លូវភេទខ្លាំងណាស់ ។
ឈ្មោះហ.ស.ខ. និងឈ្មោះន.វ.ណ. ត្រូវជាម្ដាយក្មេងស្រីរងគ្រោះទាំង២បាន ឱ្យដឹងថា កាលពីម៉ោង៣រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ ពួកគាត់នៅផ្ទះបាន ឮអ្នកកភូមិស្រែកថា មានគេចាប់រំលោភ កូននៅចម្ការមៀន ហើយក៏នាំគ្នាទៅ មើលនិងសាកសួរកូនស្រីទើបធ្លាយរឿង ឈ្មោះហែម សុផល ចាប់រំលោភកូនស្រី ហើយទៅប្ដឹងនគរបាលតែម្ដង ។
ជនសង្ស័យឈ្មោះហែម សុផល បាន បដិសេធថា កាលពីម៉ោង៣រសៀលថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០១៣ ខ្លួនបានអង្គុយ មើលមែកដើមមៀន ពេលនោះក្មេងស្រី ឈ្មោះយ.ស.ញ. និងក្មេងស្រី៣នាក់ទៀត បានមកអង្គុយលើភ្លៅរបស់ខ្លួន(ហែម សុផល)ម្នាក់ម្ដងហើយក្មេងស្រីទាំងនោះ បានស្រែកប្រលែងគ្នាធ្លាក់ពីលើភ្លៅខ្លួន ប៉ុណ្ណោះ ។ ក្រោយមកគាត់ក៏ចាប់ពួកនាង ដាក់អង្គុយលើភ្លៅវិញដោយការចាប់ លើកពួកនាងចំត្រង់ប្រដាប់ភេទក្មេងស្រី ពីលើខោទាំង៤នាក់ហើយក៏គ្មានគោល បំណងចាប់រំលោភសេពសន្ថវៈទៅលើ ក្មេងស្រីទាំងនោះដែរ ។
លោកសេង លុច នាយរងការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានបញ្ជាក់ថា ទោះជាការប្រើម្រាមដៃរុញចូលប្រដាប់ ភេទក៏ចាត់ទុកជាការរំលោភហើយក្មេង ស្រីរងគ្រោះទាំង២នាក់កំពុងស្នើសុំឱ្យខាង មន្ទីរពេទ្យបង្អែកបាត់ដំបងជួយធ្វើកោសល្យ វិច័យ ។ ចំណែកបុរសសង្ស័យនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បាន កសាងសំណុំរឿងពីបទរំលោភសេពសន្ថវៈ បញ្ជូនទៅតុលាការនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីចាត់ការ តាមនីតិវិធី ៕
- ប្រភពពីនគរវត្ត