ពិធី​បុណ្យសព​អ្នកឧកញ៉ា​មហា​ភក្ដី​សប្បុរិស​​ភោ​គា​ធិ​បតី​ហ៊ុន​ នាង​ នៅ​ភូមិ​គ្រឹះ​សម្ដេច​តេ​ជោ​

by sovanmony  |  in ពត៌មានជាតិ at  10:00 PM

hs-12 
ភ្នំពេញ ​ ៖​ អ្នកឧកញ៉ា​មហា​ភក្ដី​សប្បុរិស​ភោ​គា​ធិ​បតី​ហ៊ុន​ នាង​ បាន​ទទួល​មរណ​ភាព​ នា​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ត្រូវ​នឹង​ថ្ងៃ​សុក្រ​ ៥​កើត​ ខែអាសាឍ​ ឆ្នាំម្សាញ់​ បញ្ច​ស័ក​ ពុទ្ធ​សក​រាជ​ ២៥៥៧​ វេលា​ម៉ោង​៤​និង​១០​នាទី​ ទៀប​ភ្លឺ​ ក្នុង​ជន្មាយុ​៩០​ឆ្នាំ​ ដោយ​ជរាពាធ​ ។​ សព​ អ្នកឧកញ៉ា​មហា​ភក្ដី​សប្បុរិស​ភោ​គា​ធិ​បតី​ ហ៊ុន​ នាង​ បាន​តម្កល់​ធ្វើបុណ្យ​ ទក្ខិណានុប្បទាន​នៅ​ភូមិ​គ្រឹះ​សម្ដេច​អគ្គ​ មហា​សេនាបតី​តេ​ជោ​ហ៊ុន​ សែន​ និង​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ លេខ​៤១​ មហាវិថី​ព្រះ​សុរា​ម្រិ​ត​ សង្កាត់​ ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ រហូត​ដល់​ថ្ងៃ​ ពុធ​ ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៣​ ។​
​នៅ​ពេល​នេះ​ពិធី​បុណ្យសព​របស់​អ្នក​ ឧកញ៉ា​មហា​ភក្ដី​សប្បុរិស​ភោ​គា​ធិ​បតី​ ហ៊ុន​ នាង​ បាន​ប្រព្រឹត្ដ​ទៅ​តាម​ទំនៀម​ ទម្លាប់​ប្រពៃណី​ខ្មែរ​នៅ​ភូមិ​គ្រឹះ​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ៕
__________________
ប្រភពព័ត៌មានពី៖ នគវត្ត

Proudly Powered by Blogger.