តាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា បុរសនេះមានឈ្មោះ វ៉ូ អាយុ ៥០ឆ្នាំ ត្រូវបានចាប់ខ្លួន ខណៈពេលដែលបុរសនេះកំពុងតែ ព្យាយាមថតក្រោមសំពត់នារី ក្នុងជណ្ដើរយន្ដនៃ ស្ថានីយ៍រថភ្លើងនេះ។ នារីដែលត្រូវបុរសនេះថតបាន គឺជានិស្សិតរៀននៅមហាវិទ្យាល័យហុងកុង ដែលនាងបានទូរស័ព្ទប្ដឹងប៉ូលីស បន្ទាប់ពីនាងកត់សំគាល់ថា បុរសនេះបានថតនោះ។ តាមការសើុបអង្កេតពីប៉ូលីស បានបញ្ជាក់ឲ្យដឹងថា នៅក្នុងទូរស័ព្ទដៃបុរសនេះពិតជា មានវីដេអូដែលថតក្រោមសំពត់នារីជាច្រើន។
ហេតុការណ៍ទាំងនេះ តែងតែកើតមានឡើង សូមប្រិយមិត្ដនារី ទាំងឡាយបន្ថែមការយចិត្ដទុកដាក់ ទៅលើរឿងរ៉ាវទាំងនេះ៕
ខ្មែរឡូត