រាជធានីភ្នំពេញ ៖ស្ត្រីម្នាក់បានរងរបួសសន្លប់បាត់បង់ស្មារតី ខណៈពេលដែលព្យាយាមជិះម៉ូតូគេចពីក្មេងស្ទាវ២នាក់ដែលបានជិះម៉ូតូតាមញ៉ែនាង ហើយបានយកដៃចាប់ចង្កេះ ធ្វើឲ្យនារីរងគ្រោះភ័យស្លន់ស្លោក៏ ព្យាយាមជិះម៉ូតូគេចបណ្តាលឲ្យដួលម៉ូតូបោកក្បាលសន្លប់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចផ្លូវហ្សាលឌឺហ្គោល(២១៧) សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញនារីវ័យរងគ្រោះ ដែលមានវ័យជាង២០ឆ្នាំ ជិះម៉ូតូម៉ាកអាយខន ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1IH-4040 តាមបណ្ដោយផ្លូវហ្សាលឌឺហ្គោល ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានក្មេងស្ទាវ២នាក់បានជិះម៉ូតូតាមញ៉ែ ហើយក្មេងស្ទាវម្នាក់ជិះពីក្រោយបានយកដៃលូកស្ទាបចង្កេះនាង ធ្វើឲ្យនារីរងគ្រោះភ័យស្លន់ស្លោក៏កាច់ចង្កូតម៉ូតូបណ្ដាលឲ្យដួលនៅកន្លែងកើតហេតុរង របួសធ្ងន់។ ចំណែកក្មេងស្ទាវ ទាំង២នាក់នោះពេលឃើញដូច្នេះក៏បើកម៉ូតូគេចខ្លួនបាត់ទៅ ដោយគេមិនបានដឹងថា ក្មេងស្ទាវទាំង២ នាក់នេះជិះម៉ូតូម៉ាកអី ពាក់ស្លាកលេខប៉ុន្មាននោះទេ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដោយបានបញ្ជូននារីរងគ្រោះ ទៅព្យាបាល នៅគ្លីនិកឯកជន។ ចំណែកម៉ូតូត្រូវបាននគរបាលប៉ុស្តិ៍អូរឫស្សី៣ អូសយកទៅរក្សាទុកដើម្បីរង់ចាំក្រុម គ្រួសារមកទទួល៕