កំពង់ឆ្នាំង: ស្ត្រីម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បុកប៉ើងជិត ៦ ម៉ែត្របណ្តាលអោយរងរបួសធ្ងន់ ពេលដើរឆ្លងផ្លូវកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ស្ត្រីរងគ្រោះឈ្មោះ រី ស្រី អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងមកស្នាក់នៅនិងធ្វើជាអ្នកលាងចាននៅក្នុងភោជនីយដ្ឋានមួយ ស្ថិតនៅក្នុងភូមិឃុំខាងលើ។ ក្រោយពេលកើតហេតុស្ត្រីរងគ្រោះ ត្រូវបានរថយន្តល្បាតរបស់ប៉ូលិសដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានចេញទៅធ្វើការ ដើរឆ្លងផ្លូវទៅកន្លែងស្នាក់នៅ ក្នុងទិសដៅពីកើតទៅលិច ហើយក៏ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ដែលបើកក្នុងល្បឿនយ៉ងលឿន ក្នុងទិសដៅពីជើងទៅត្បូង បានបុកស្ត្រីរងគ្រោះពេញមួយទំហឹង ប៉ើងជិត ៦ ម៉ែត្រ បណ្តាលអោយសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាម។ រីឯរថយន្តបង្ក ក្រោយពីបុកស្ត្រីរងគ្រោះហើយ បានបន្ថែមល្បឿនបើករត់គេចបាត់ស្រម៉ោលតែម្តង៕

ប្រភពៈ CEN