លោក សម សុផុន មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថាជនរងគ្រោះឈ្មោះ កែវ ជា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅចំណុចកើតហេតុ ខាងលើ។បុរសសង្ស័យដែលឃាត់ខ្លួនមានទី១-ឈ្មោះនី ពៅ ភេទប្រុសអាយុ២៤ឆ្នាំ ជាម្ចាស់កាំភ្លើងរស់នៅភូមិស្ទឹង១ ឃុំស្ទឹងស្រុកសំឡូតខេត្តបាត់ដំបងនិងទី២-ឈ្មោះសេង ណែត អាយុ២៥ឆ្នាំជាអ្នកខ្ចីកាំភ្លើងរបស់(នីពៅ)មានទីលំនៅក្នុងភូមិ កើតហេតុ និងជាអ្នកជំពាក់ប្រាក់ឈ្មោះ ជួន ហុង ភេទប្រុស ១៧ឆ្នាំ ជាកូនប្រុសឈ្មោះ កែវ ជា ថ្លៃលីឈើ ។ អាវុធដែលដកហូតម៉ាកCKCច្នៃចំនួន១ដើម។
ជនរងគ្រោះឈ្មោះ កែវ ជា បានប្រាប់សមត្ថកិច្ចថា នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ខ្លួនបានដើរទៅផ្ទះឈ្មោះ សេង ណែត ដើម្បីទារប្រាក់ចំនួន២០ម៉ឺនរៀល ដែលជននេះជំពាក់កូនប្រុសរបស់ខ្លួនឈ្មោះ ជួន ហុង ថ្លៃលីឈើ តែនៅពេលជួបកូនបំណុល ស្រាប់តែឈ្មោះ សេង ណែត បានស្ទុះទៅទាញអាវុធCKCច្នៃមកភ្ជង់ពីលើផ្ទះតម្រង់មករូបលោក តែម្ដង ដែលធ្វើឲ្យរូបគាត់មានការភិតភ័យជាខ្លាំង ដោយមានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនក្រោយមកគាត់ក៏ បានគេចចេញមកដាក់ពាក្យបណ្ដឹងនៅអធិការរដ្ខាននគរបាលតែម្ដង។
ជនសង្ស័យឈ្មោះ សេង ណែត ប្រាប់សមត្ថកិច្ចថា ខ្លួនបានខ្ចីអាវុធនេះពីឈ្មោះ នី ពៅ ដើម្បីយកមកទុកបរបាញ់សត្វក្នុងព្រៃ ដោយខឹងឈ្មោះ កែវ ជា ពេកក៏ទាញមកភ្ជង់គំរាមលេង។
ជនសង្ស័យឈ្មោះ នី ពៅ ដែលជាម្ចាស់អាវុធបានសារភាពថា អាវុធធុនCKC នេះខ្លួនរើសបាននៅក្នុងព្រៃ ហើយនៅត្រង់ស្វាយកាំភ្លើងមានភ្លើងឆេះផង ទើបខ្លួនយកមកកែច្នៃធ្វើស្វាយថ្មី ហើយលាក់ទុកជាង១ឆ្នាំទុកសម្រាប់បាញ់សត្វ ប៉ុន្តែត្រូវបានឈ្មោះ សេង ណែត ខ្ចីយកទៅប្រើបន្ត។
លោក សម សុផុន បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សេង ណែត និងឈ្មោះ នី ពៅ ត្រូវបាន កសាងសំណុំរឿងពីបទប្រើប្រាស់អាវុធខុសច្បាប់បញ្ជូនទៅកាន់តុលា កានារសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៣ ចាត់ការតាមនិតិវិធី ៕
____________________________
ប្រភពព័ត៌មានពី៖ នគវត្ត