ពេជ្រ ខេនឌី ខ្លាច​ចិត្ត​ភ្ញៀវ ឬ​ខ្វះ​លុយ​ធ្វើ​ខួប​កំណើត ?

by sovanmony  |  in សិល្បះនឹងតារា at  2:00 AM

ភ្នំពេញៈ តារាចម្រៀងយេៗ និយមបង្ហាញភាព ស៊ីវិល័យហ៊ឺហារ បែបយុវវ័យ ពេជ្រ ខេនឌី កំពុងតែសម្ងំសាងសង់ផ្ទះ មិនតិចជាង ២០ម៉ឺនដុល្លារទេ ។ ដោយឡែកនៅ ថ្ងៃខួបកំណើត របស់នាង បែរជាមិនហ៊ា នរៀបចំកម្មវិធី ជប់លៀងខួបកំណើតលក្ខណៈ ធំដុំចាយលុយ រាប់ម៉ឺននោះទេ ដោយគេបាន លើកឡើងថា នាងមិនមាន លុយរៀបចំកម្មវិធីធំ ហើយមើល ទៅព្រោះថា ទើបតែទិញផ្ទះហើយថ្មីៗ។
កាលពីម្សិលមិញ គឺជាថ្ងៃខួបកំណើតរបស់ កញ្ញា រូបស្រស់ ពេជ្រ ខេនឌី ដែលរាល់ឆ្នាំ គេតែងតែឃើញ នាងរៀបចំកម្មវិធីជប់លៀង អួតភ្នែកអ្នករួមអាជីព ក៏ដូចជាទស្សនិកជន ជួបជុំជាមួយមិត្ត សិល្បករ-សិល្បការិនី ធ្វើនៅសណ្ឋាគារតម្លៃថ្លៃ ។ ប៉ុន្តែឆ្នាំនេះ គេមិនបានឃើញ នាងរៀបចំកម្ម វិធីធំចាយលុយរាប់ ម៉ឺនដុល្លារទេ រហូតធ្វើឲ្យទស្សនិកជនខ្លះ លើកឡើង ថាមូលហេតុ ដែលនាងមិនរៀបចំ ពិធីខួបកំណើតនោះ ប្រហែលមកពី ម្ចាស់ឧបត្ថម្ភនាង ពីក្រោយខ្នង អស់លុយហើយមើលទៅ ព្រោះថា ទើប តែចាយលុយទិញផ្ទះថ្មី ឲ្យនាងជាង ២០ម៉ឺនដុល្លារនៅក្តៅៗ ។ជួបជាមួយ អ្នកយកព័ត៌មានតាមទូរស័ព្ទ កញ្ញា ពេជ្រ ខេនឌី បានប្រាប់ ឲ្យដឹងថា កាលពីម្សិលមិញជា ថ្ងៃខួបកំណើតរបស់នាង ប្រាកដមែន តែមិនបានរៀបចំកម្មវិធី ជួបលៀងអ្វីទេ ព្រោះមិនសូវស្រួលខ្លួន ទើបត្រូវលើកថ្ងៃជប់លៀង មកថ្ងៃនេះជំនួសវិញ ។តារាស្រីរូបស្រស់ សម្បូរសាច់ដើមទ្រូង ទ្រលុកទ្រលុន កញ្ញា ខេនឌី បាន ប្រាប់ឲ្យដឹងថា “ខួបកំណើតខ្ញុំឆ្នាំនេះ មិនចង់ធ្វើធំទេ ដោយសារតែនៅក្នុងឆ្នាំនេះ ខ្ញុំត្រៀមរៀបចំកម្មវិធីធំ១ ក្រៅពីខួបកំណើត ដូច្នេះបានជាខ្ញុំ មិនចង់រៀបចំកម្មវិធីធំជាន់ៗគ្នាទៀត ។ ម្យ៉ាងទៀតខ្លាចចិត្ត ភ្ញៀវហ្នឹងណាបង… ព្រោះបើយើងមាន កម្មវិធីធំជាប់ៗគ្នា អញ្ជើញគេចូលរួម ច្រើនដង មានអារម្មណ៍ថា ខ្លាចចិត្តគេណាស់ ” ។ស្រីស្រស់វ័យ២៤ឆ្នាំ ពេជ្រ ខេនឌី បានប្រាប់ឲ្យដឹង បន្ថែមទៀតថា ការរៀបចំ កម្មវិធីជប់លៀងនេះ នាងរៀបចំជាលក្ខណៈ គ្រួសារធម្មតា នៅល្ងាចនេះ អញ្ជើញត្រឹមតែ មិត្តសិ្នទ្ធស្នាល ប្រហែលជា២០-៣០នាក់ប៉ុណ្ណោះ ហើយចំណាយលុយតិចតួច ប្រហែលជាជិត ១០០០ ពាន់ដុល្លារហើយ ចំពោះ រឿង ដែលនាងបង្ហើបប្រាប់ថា មានកម្មវិធីជប់លៀងធំនោះ គឺប្រហែលជា កម្មវិធីឡើងគេហដ្ឋានថ្មី អាចនឹងធ្វើ ឡើងនៅក្នុងខែវិច្ឆិកា ខាងមុខនេះ ទើបមិនចង់រៀបចំកម្មវិធីធំ ដុំរំខានភ្ញៀវច្រើន ដងជាប់ៗគ្នា៕

Proudly Powered by Blogger.