ការ អាន ការសួរ ការស្វែងរកចម្លើយ សុទ្ធតែអាចជួយឲ្យអ្នករកឃើញនូវដំណោះស្រាយ និងអ្វីដែលអ្នកចង់បាន។ហេតុនេះ ចង់ធ្វើជាអ្នកតំណាងរាស្រ្ត ជាក្តីស្រមៃមួយដ៏ប្រសើរប្រសិនបើអ្នកពិតជាចង់ធ្វើមែន ហើយយល់ច្បាស់អំពីវាឲ្យពិតប្រាកដ។
ឆ្លើយតបទៅនឹងការចោទសួររបស់លោក ទិត្យ ចាន់វាសនា ដែលមានបំណងចង់ក្លាយជាតំណាងរាស្រ្ត លោក ជាម យៀប ដែលមានបទពិសោធជ្រៅជ្រះបម្រើការនៅក្នុងជួររដ្ឋសភាអស់រយៈពេលជាង ៣០ឆ្នាំមកហើយ បានផ្ដល់នូវយោបល់មួយចំនួនថា៖ «ដំបូង យើងត្រូវជ្រើសរើសចូលរួមជាមួយគណបក្សណាមួយដែលយើងគិតថាល្អ ដោយយោងតាមការសិក្សាទៅលើគោលនយោបាយរបស់គណបក្សនោះ»។
ក្នុងនាមជាប្រធានគណៈកម្មការ ហិរញ្ញវត្ថុធនាគារ និងសវនកម្មរដ្ឋសភា ព្រមទាំងជាសមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍របស់គណបក្សប្រជាជន កម្ពុជា លោកបានបន្ថែមថា ក្រោយពីចូលក្នុងបក្សនោះហើយ គាត់ត្រូវតែបង្ហាញពីសមត្ថភាពរបស់គាត់ឲ្យអ្នកដទៃទទួលស្គាល់និង ទុកចិត្ត ហើយសមត្ថភាពទាំងអស់នោះគឺបានមកពីការសិក្សាស្រាវជ្រាវ។
លោក បានបន្ដថា ពួកគាត់ត្រូវតែ យ៉ាងហោចណាស់បញ្ចប់ការសិក្សាថ្នាក់ទី៩ ប៉ុន្តែពួកគាត់គួរបន្តការសិក្សាឲ្យបានកម្រិតកាន់តែខ្ពស់កាន់ តែល្អ។
លោកបានមានប្រសាសន៍ទៀតថា៖ «ដើម្បីអាចធ្វើជាអ្នកតំណាងរាស្ដ្របានអ្វីដែលសំខាន់ហើយចាំបាច់ បំផុតនោះ គឺត្រូវមានសមត្ថភាពគ្រប់គ្រាន់ ចរិយាសម្បត្ដិល្អប្រសើរ ហើយមានការយល់ដឹងអំពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋយើង»។
លោកបានបញ្ជាក់ថា បើយោងតាមច្បាប់នៃការជ្រើសតាំងតំណាងរាស្ដ្រនៃព្រះរាជាណាចក្រ កម្ពុជាបានអនុម័តតាំងពីឆ្នាំ១៩៩៧មកថា ពលរដ្ឋទាំងពីរភេទដែលមានអាយុចាប់ពី២៥ឆ្នាំឡើងទៅអាចឈរឈ្មោះ និងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតបាន។
ជាចុងក្រោយ លោក ជាម យៀប ក៏បានលើកទឹកចិត្ដដល់យុវជន ដែលចង់ក្លាយជាតំណាងរាស្រ្ដទាំងអស់ឲ្យខំប្រឹងរៀនសូត្រដោយយុវជន ត្រូវសកម្ម និងយល់ដឹងឲ្យបានជ្រៅជ្រះអំពីច្បាប់ ហើយនិងផ្នែកផ្សេងៗដើម្បីអាចជួយវិភាគហើយជំរុញការអភិវឌ្ឍមាតុភូមិ ឲ្យតាមច្បាប់ជាតិ និងអន្តរជាតិ៕
_____________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍