បររថ​យន្ដ​ ហើយ​ឃើញ​កូន​ចង់​ក្អួត​ឱន​ យក​ស្បោង​ឱ្យ​កូន​ក្អួត​ដាក់​ បណ្ដាល​ឱ្យ​ រេ​ចង្កូតរថយន្ដ​ទៅ​បុក​រនាំង​ចែក​ទ្រូងផ្លូវ​

by sovanmony  |  in ពត៌មានជាតិ at  12:18 AM

b1(18) 
ភ្នំពេញ ​ ៖​ បុរស​ម្នាក់​ខណៈ​កំពុង​បើក​ បររថ​យន្ដ​ ហើយ​ឃើញ​កូន​ចង់​ក្អួត​ឱន​ យក​ស្បោង​ឱ្យ​កូន​ក្អួត​ដាក់​ បណ្ដាល​ឱ្យ​ រេ​ចង្កូតរថយន្ដ​ទៅ​បុក​រនាំង​ចែក​ទ្រូងផ្លូវ​ បាក់​អស់​៧​ផ្ទាំង​ និង​បង្ក​ខូចខាត​ដល់​រថ​ យន្ដ​វី​ហ្គោ​មួយ​គ្រឿង​ ព្រមទាំង​រ៉ឺ​ម៉ក​កង់​ បី​មួយ​គ្រឿង​ផង​ដែរ​ ។​
​ឧប្បត្ដិ​ហេតុនេះ​កើតឡើង​នៅ​វេលា​ ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​តាម​បណ្ដោយ​មហាវិថី​ ព្រះ​មុនី​វង្ស​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​។​
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​បុរស​ វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់​ដែល​គេ​មិន​ស្គាល់​ ឈ្មោះ​ បាន​ជិះ​រថយន្ដ​ម៉ាក​នី​ស្សាន់​ ពណ៌​ ខ្មៅ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2U-6139​ តាម​បណ្ដោយ​មហាវិថី​ព្រះ​ មុនី​វង្ស​ពី​ត្បូង​ទៅ​ជើង​ក្នុង​គោលបំណង​ យក​កូន​ទៅ​កាន់​មន្ទីរពេទ្យ​ ។​ ខណៈ​បើក​ បរ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ កូន​ដែល​ជិះ​ក្នុង​រថយន្ដ​មាន​អាការ​ក្អួត​ ចង្អោរ​ក៏​ឱន​យក​ស្បោង​ពី​ក្នុង​កេះ​រថយន្ដ​ ឱ្យ​កូន​ក្អួត​ដាក់​ ពេល​នោះ​បាន​ជ្រុល​ចង្កូត​ ទៅ​ខាងឆ្វេង​ដៃ​បុក​រនាំង​ដែក​ចែក​ទ្រូង​ ផ្លូវ​បាក់​អស់​៧​ផ្ទាំង​តែ​ម្ដង​ ។​
​ក្នុង​ឧប្បត្ដិ​ហេតុនេះ​ដែរ​រថយន្ដ​ និង​ បង្គោល​ដែក​បាន​ដួល​ទៅ​លើ​រថយន្ដ​ វី​ហ្គោ​មួយ​គ្រឿង​ និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​ គ្រឿង​ដែល​ចត​ចាំ​ភ្លើងស្ដុប​ បណ្ដាល​ឱ្យ​ រថយន្ដ​វី​ហ្គោ​រលាត់​ថ្នាំ​ និង​ក្រ​ពិត​ផ្នែក​ ខាង​មុខ​មួយ​ចំហៀង​ ឯ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ បាក់​កង់​ម្ខាង​ ។​
បន្ទាប់​ពី​កើតហេតុ​នេះ​ភ្លាម​ទើប​នគរ​ បាល​ចរាចរ​ដែល​ឈរ​នៅ​គោលដៅ​ភ្លើង​ ស្ដុ​ប​អតីត​ពេទ្យ​ចិន​ចុះ​ទៅ​ដល់​ធ្វើការ​ វាស់វែង​ អូស​យក​រថយន្ដ​បង្ក​ រថយន្ដ​ រង​គ្រោះ​ និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ទៅ​រក្សា​ទុក​ ដើម្បី​ឱ្យ​ម្ចាស់​រថយន្ដ​នី​ស្សាន់​ទទួលខុស​ ត្រូវ​ផ្ដល់​សំណង​ការ​ខូចខាត​រនាំង​ចែក​ ទ្រូងផ្លូវ​ជា​សម្បត្ដិ​សាធារណៈ​ដល់​សាលា​រាជធានី​ភ្នំពេញ​ និង​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ដ​វី​ហ្គោ​ ព្រមទាំង​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ ៕



_________________________
ប្រភពព័ត៌មានពី៖ នគវត្ត

Proudly Powered by Blogger.