ភ្នំពេញ — តុលាការក្រុងភ្នំពេញបានចេញដីកាកោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិឱ្យចូលមកបំភ្លឺនៅថ្ងៃទី១៨ខែ កក្កដាខាងមុខនេះពាក់ព័ន្ធនឹងបណ្តឹងពីស្ត្រីម្នាក់ដែលអះអាងថាជា ភរិយាលួចលាក់របស់លោក។ នេះបើតាមការបញ្ជាក់នៅក្នុងដីកាកោះរបស់តុលាការដែលបានចេញកាលពី សប្តាហ៍មុនហើយត្រូវបានចែកផ្សាយនៅថ្ងៃច័ន្ទនេះ។
អ្នកស្រី កែវ សុផាន់ណារី ដែលអះអាងថាជាភរិយាលួចលាក់របស់លោក កឹម សុខា បានដាក់ពាក្យបណ្តឹងមួយច្បាប់ទៅកាន់តុលាការក្រុងភ្នំពេញដើម្បី ទាមទារសំណងចំនួនមួយម៉ឺនដុល្លារពីលោក កឹម សុខា សម្រាប់យកទៅចិញ្ចឹមកូន។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានបដិសេធថាលោកមិនជាប់ពាក់ ព័ន្ធនឹងស្នេហាលួចលាក់ជាមួយនឹងអ្នកស្រី ផាន់ណារីទេ ។ លោកបានហៅការចេញដីកាកោះហៅលោកឱ្យចូលមកបំភ្លឺផ្ទួនៗរបស់ តុលាការថាជារឿងនយោបាយ។
លោកបញ្ជាក់ថាលោកនឹងមិនចូលខ្លួនតាមការបំភ្លឺរបស់តុលាការទេដោយសារតែលោកជាប់រវល់ឃោសនារកសំឡេងឆ្នោត។
លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញបានកោះហៅឱ្យចូលមកបំភ្លឺកាលពី ខែមុនពាក់ព័ន្ធនឹងបណ្តឹងរបស់លោក ជុំ ម៉ី អ្នករស់រានមានជីវិតពីគុកទួលស្លែង។
លោក ជុំ ម៉ី បានដាក់ពាក្យប្តឹងលោក កឹម សុខា ពាក់ព័ន្ធនឹងអត្ថាធិប្បាយរបស់លោកថាមន្ទីរឃុំឃាំងគុកទួលស្លែង ជាកន្លែងសិប្បនិម្មិតដែលបានបង្កើតឡើងដោយវៀតណាម។
តុលាការក្រុងបានចេញដីកាកោះហៅលោក កឹម សុខា ចំនួនពីរលើករួចមកហើយតែលោកស្នើសុំពន្យាពេលរហូតដល់បោះឆ្នោតរួច។
ដីកាកោះហៅលោក កឹម សុខា ពាក់ព័ន្ធនឹងស្រ្តីកំណាន់បានធ្វើឡើងមួយថ្ងៃមុនពេលលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិគ្រោងនឹងវិលមកកាន់ប្រទេសកម្ពុជានៅ ថ្ងៃទី១៩ខែកក្កដាខាងមុខនេះហើយគេរំពឹងថានឹងមានមនុស្សចំនួន ៤ម៉ឺននាក់រង់ចាំទទួលលោកពីព្រលានយន្តហោះរហូតដល់ទីស្នាក់ការគណបក្ស សង្គ្រោះជាតិ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយថាគណបក្សបានជូនដំណឹងទៅ ក្រសួងមហាផ្ទៃរួចហើយដើម្បីស្នើសុំកម្លាំងមានសមត្ថកិច្ចការពារ សន្តិសុខពេលលោកសម រង្ស៊ីវិលមកដល់ប្រទេសកម្ពុជា។
លោកបាននិយាយថាយើងបានរៀបចំជាពីរក្រុមគឺក្រុមរង់ចាំនៅទីលាន ប្រជាធិបតេយ្យនិងក្រុមផ្សេងទៀតឈរអមតាមផ្លូវពីព្រលានយន្តហោះទី ស្ពានអាកាសដើម្បីស្វាគមន៍លោក សម រង្ស៊ី។
គណបក្សសង្គ្រោះជាតិបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវក្បួនឃោសនា រកសំឡេងឆ្នោតលក្ខណៈទ្រង់ទ្រាយធំចំនួនបីថ្ងៃដោយចាប់ផ្តើមពី ថ្ងៃទី១៥រហូតដល់ថ្ងៃទី១៨ខែកក្កដាដើម្បីត្រៀមរៀបចំទទួលលោក សម រង្ស៊ី។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់គណបក្ស។
នៅក្នុងសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ការផ្អាកបណ្តោះអាសន្នសកម្មភាពឃោសនារបស់ខ្លួននេះធ្វើឡើងសម្រាប់ ការឃោសនាលក្ខណៈទ្រង់ទ្រាយធំតែប៉ុណ្ណោះ។ចំណែកយុទ្ធនាការឃោសនាតូចៗនៅ តាមឃុំ-សង្កាត់នៅប្រព្រឹត្តទៅជាធម្មតា។
លោក យឹម សុវណ្ណ បាននិយាយថាមូលហេតុនៃការស្នើសុំផ្អាកសកម្មភាពឃោសនាចំនួនបី ថ្ងៃនេះដោយសារតែសមាជិកគណបក្សរវល់រៀបចំពេលវេលាទទួលលោក សម រង្ស៊ី។
លោកមានប្រសាសន៍ថា៖ «បាទសេចក្តីជូនដំណឹងនៅក្នុងទីក្រុងភ្នំពេញដោយសារយើងតៀមពេលវេលា ត្រៀមកម្លាំង ត្រៀមធនធាន សម្រាប់ទទួលលោកប្រធាននៅថ្ងៃទី១៩ខែកក្កដាខាងមុខនេះ»។
គណបក្សសង្គ្រោះជាតិបានជូនដំណឹងស្តីពីការផ្អាកបណ្តោះអាសន្ន ក្បួនឃោសនាលក្ខណៈទ្រង់ទ្រាយធំនេះទៅគណៈកម្មការរៀបចំការបោះឆ្នោត ក្រុងភ្នំពេញរួចហើយ។
លោក លុន ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីក្រុងភ្នំពេញ បាននិយាយថាលោកបានទទួលសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិរួច ហើយស្តីពីការផ្អាកសកម្មភាពឃោសនាជាបណ្តោះអាសន្ននេះ។
លោកបាននិយាយថា ការផ្អាកសកម្មភាពឃោសនាបោះឆ្នោតជាសិទ្ធិរបស់គណបក្សនយោបាយ៕
ប្រភពពី វីអូអេខ្មែរ