ស្ត្រីម្នាក់បានរងរបួសភ្លៅយ៉ាងធ្ងន់ធ្ងរ ដោយ​​សារ​ទូរស័ព្ទ​របស់នាងផ្ទុះ

by sovanmony  |  in ពត៌មានប្លែកៗ at  10:24 PM

ស្វីស៖ កាលពីពេលថ្មីៗនេះ នារីជន​ជាតិស្វីស​ម្នាក់ឈ្មោះ Fanny Schlatter អាយុ១៨ឆ្នាំបាន​រងរបួសភ្លៅ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​ទូរស័ព្ទ Galaxy S3 របស់នាងបានផ្ទុះ។ នាង Schlatter បានអោយដឹងថា ខណៈពេលដែលនាងកំពុងតែធ្វើការជាអ្នកលាបថ្នាំ នាងបាន​ទុក​ទូរស័ព្ទ​ក្នុង​ហ៉ោបៅ ហើយក្រោយមកនាងក៏លឺសំលេងផ្ទុះយ៉ាងខ្លាំងមួយ។ ក្រោយពីផ្ទុះរួចក៏ធុំក្លិនឆ្ងៀមជាតិគីមី ខោរបស់​នាងក៏​ឆាប​ឆេះយ៉ាងខ្លាំង ហើយនាងក៏ត្រូវបានគេជួយសង្គ្រោះបឋម រួចក៏បញ្ជូនទៅមន្ទីរពេទ្យតែម្តង។ ភ្លៅរបស់នាង Schlatter បាន​រង​របួស​រលោក​យ៉ាងធ្ងន់ធ្ងរ និងទំហំធំទៀតផង។ នេះមិនមែនជាលើកទី១ទេ ដែលទូរស័ព្ទ Galaxy S3 របស់ Samsung បានផ្ទុះនៅក្នុងប្រទេសស្វីស ដែល​កាលពីខែឧសភាឆ្នាំនេះ កាលពីឆ្នាំមុន និងក្នុងឆ្នាំ២០១១ គឺផលិតផលទូរស័ព្ទ Samsung ក៏បានផ្ទុះ និងបង្ក​ជា​របួស​ដល់​អ្នក​ប្រើប្រាស់ផងដែរ ហើយការផ្ទុះនេះភាគច្រើនបណ្តាលមកពីថ្មរបស់ទូរស័ព្ទ។



ប្រភពៈ Khmer-Note

Proudly Powered by Blogger.