ធ្លាយរឿង​អាថ៌កំបាំង​អេនឌី​ថត​ជាមួយតារា​ស្រីៗ

by sovanmony  |  in សិល្បះនឹងតារា at  2:50 AM

http://cambodiapage.info/kh/wp-content/uploads/2013/07/andy-gey.jpg 
 ស្របពេល​ដែលមាន​សារព័ត៌មាន​នៅក្នុង​ស្រុក​បានចុះ​ផ្សាយ​ជាច្រើន​ពី​រឿង​ លោក​អេនឌី ដែល​មាន​សំណាង​បានថត​ជាមួយ​តារា​ស្រីៗ​សាច់ស​ខ្ចី​នោះ​មក មាន​ប្រភព​មួយចេញ​ពីតារា​សិចស៊ី​ម្នាក់សុំ​មិនបញ្ជេញ​ឈ្មោះបាន​ប្រាប់​ អាយញ៉ូវ​ឱ្យ​ដឹងថា លោកអេនឌី​ចង់ល្បី និង​មាន​មុខ​មាន​មាត់​ក៏អង្វរ​ឱ្យ​តារា​ស្រីៗ​វ័យក្មេង​លន់តួ​គេ​ឱ្យ​មក​ថត ដើម្បី​ឱ្យ​អ្នក​កាសែត​ទស្សនាវដ្តី​បាន​ចុះផ្សាយ​រូបគេ​នៅលើ​ទំព័រ​មុខ។​ ប្រភព​ដដែល​បាន​បន្តថា ព្រោះដោយសា​រ​តែ​អេនឌី​មិន​ជោគជ័យ​នៅក្នុង ​វិស័យ​​ចម្រៀង​ទើប​គេតែងតែ​ហៅ​ឱ្យ​តារាស្រីៗ​ទាំងនោះ​ជួយ​ឡង់សេ​ឱ្យគេ ម៉្យាងវិញ​ទៀត​អេនឌី​មាន​ហាង​លក់​សម្លៀកបំពាក់​មួយកន្លែង​ផង​ដែរ ហើយ​គេចង់​ឱ្យ​ហាងរបស់​គេ​មាន​អតិថិជន​ ច្រើនទើប​គេ​តែតែ​អង្វរ​ឱ្យ​ស្រីៗ​វ័យក្មេង​មកថត​ឱប​រិត​យ៉ាង​ស្អិត​បែបនេះ អេនឌី​ព្រួញ​មួយបាញ់​បានស​ត្វ​ដល់​ទៅ​ពីរ។ ឯ​ប្រភព​ចេញ​ពី​មិត្ត​ជិតស្និទ្ធិអេនឌី​ក៏បាន​ប្រាប់​អាយញ៉ូវ​ឱ្យ​ដឹង​ដែល​ ថា អេនឌី​ជាប្រភេទ​មនុស្ស​ប្រុស​ស្រលាញ់​ភេទដូច​គ្នា បើទោះ​បីជា​ថត​ឱប​រិត​ស្អិត​លេច​លើ​បញ្ជេញ​សាច់​ក្រោម​យ៉ាងណា​ក៏ដោយ ក៏អេនឌី​មិន​ព្រឺខ្លួន​ដែរ ហើយ​មួយវិញ​ទៀត​បានជា​តារាស្រីៗ​ទាំងនោះ​ម៉េច​ក៏​អេនឌីអង្វរ​បាន​ថត​ងាយៗ គឺ​ដោយសារ​តែអេនឌី​ជាម៉ែ​យ៉ែម​ផងដែរ។
ប្រភពចេញ​ពីមិត្ត​អ្នកគាំទ្រ​ជាច្រើន​តែងតែងើ​ង​ឆ្ងល់​នឹង​រឿង​ដែល​អេនឌី ​ចំណេញបា​ន​ថត​លេច​លើលេច​ក្រោម​ជាមួយ​នឹង​តារា​ស្រីៗ​ទាំងនោះ អ្នកខ្លះ​ក៏​សង្ស័យថា អេនឌី​ជាខ្ទើយ អ្នកខ្លះ​ក៏​លួច​សរសើរ​អេនឌី​ថា​ជា​បុរស​មាន​សំណាង​ជាងគេ​លើ​លោក​ដែល​បានថត​ កៀក​កិត​ជិត​នឹង​តារា​ស្រី​វ័យក្មេង​ហើយ​ល្បីទៀត។ រាល់បញ្ហា​ខាងលើ​នេះអ្នក​យក​ព័ត៌មាន​យើង​បាន​ទាក់ទង​ទៅ​អេនឌី​តាម​ ខ្សែទូរស័ព្ទ ២ ទៅ៣ដង​ដែរ តែគ្មាន​អ្នក​លើក​ ហើយសង្ឃឹម​ថានៅ​លើក​ក្រោយ​អ្នក​យក​ព័ត៌មាន​យើង​នឹង​ព្យាយាម​ស្វែង​រក​ការពិត ​ជូនដល់មិត្ត​អ្នក​អាន​មិន​ឱ្យ​ខក​បំណង​ឡើយ៕
ប្រភពពី​ទស្សនៈខ្មែរ
 
 

Proudly Powered by Blogger.