បុគ្គលិក​កាស៊ីណូ​រី​សត​ចាក់​សម្លាប់​គ្នា​ព្រោះ​រឿង​ខ្ចី​ម៉ូតូ​

by sovanmony  |  in ពត៌មានជាតិ at  7:08 PM

sokla010-15-7-2013ប៉ោយ ​ប៉ែ​ត​ ៖​ បុគ្គលិក​កាស៊ីណូ​ប៉ោយ​ប៉ែ​តរី​សត​ចាក់​សម្លាប់​គ្នា​ព្រោះតែ​ជម្លោះ​រឿង​ ចាក់​សាំង​ម៉ូតូ​បង្ក​ឲ្យ​បុគ្គលិក​រួមការ​ងារ​ម្នាក់​រង​របួសធ្ងន់​ត្រូវ​ បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​កម្ពុជា​-​ជប៉ុន​ មង្គលបុរី​ទាំង​យប់​ ។​
ជម្លោះ​បន្តិចបន្តួច​ឈាន​ដល់​ចាក់​គ្នា​ឲ្យ​របួសធ្ងន់​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​បន្ទប់​ជាប់​គ្នា​ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​
ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ហេង​ ប៊ុ​ន​គឹ​ម​ អាយុ​២២​ឆ្នាំ​ ជា​បុគ្គលិក​កាស៊ីណូ​រី​ស៊​ត​ មាន​តួនាទី​ ជា​ឌី​ល័​រ​(​អ្នក​ចែក​បៀ​)​ មានស្រុក​កំណើត​នៅ​ភូមិ​តា​សី​ ឃុំ​តា​មឺ​ន​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ បច្ចុប្បន្ន​ស្នាក់​នៅ​អគារ​ក្នុង​កាស៊ីណូ​។​
ជន​រង​គ្រោះ​បាន​អះអាង​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ​សេង​ ភេទ​ប្រុស​ អាយុ​ជាង​២០​ឆ្នាំ​ ជា​អ្នក​រួមការ​ងារ​ជាមួយ​ និង​មានមុខ​ងារ​អ្នក​ឈរ​មើល​គេ​ចែក​បៀ​ បាន​បង្កជម្លោះ​មក​លើ​ខ្លួន​មុន​ ។​ ជន​រង​គ្រោះ​បាន​បន្ត​ថា​ ខ្លួន​បាន​ខ្ចី​ម៉ូតូ​ពី​មិត្ត​រួមការ​ងារ​ឈ្មោះ​ចាន់​ថា​ ដែល​ស្នាក់​នៅ​បន្ទប់​ជាមួយ​គ្នា​ ពេល​នោះ​ជន​ដៃដល់​រូប​នេះ​បាន​ខ្ចី​ម៉ូតូ​មុន​ ហើយ​បាន​ចាក់​សាំង​ផង​ដែរ​។​ ខណៈ​ដែល​ខ្លួន​(​ជន​រង​គ្រោះ​)​ទាញ​ម៉ូតូ​ចេញ​ត្រូវ​ជន​ដៃដល់​ដៀមដាម​ថា​ «​សាំង​អាណា​អ្នក​ចាក់​»​ គ្រានោះ​ក៏​កើត​ជម្លោះ​ពាក្យ​សម្តី​ឡើង​ ហើយ​ជន​ដៃដល់​ក៏​យក​កាំបិត​ចុង​ស្រួច​ ចាក់​កណ្ដៀប​ក្អម​ខាងឆ្វេង​បណ្តាល​ឲ្យ​ខ្លួន​រង​របួសធ្ងន់​តែ​ម្ដង​។​
បើ​តាម​ការ​អះអាង​ពី​ក្រុម​គ្រូពេទ្យ​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ចាក់​ឲ្យ​របួសធ្ងន់​និង​ប៉ះពាល់​ ដល់​សួត​ និង​ត្រូវ​ធ្វើការ​វះកាត់​ទៀត​ផង​។​
​ករណី​ខាងលើ​នេះ​គេ​នៅ​ពុំ​ទាន់​ដឹង​ថា​ សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ជន​ដៃដល់​នៅឡើយ​ទេ​ ខណៈ​ដែល​ជន​រង​គ្រោះ​នៅ​ពុំ​ទាន់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ឡើយ​ តែ​តាម​សេចក្តីរាយការណ៍​ពី​បុគ្គលិក​នៅ​ក្នុង​កាស៊ីណូ​ខាងលើ​នេះ​បាន​រត់គេច ​ខ្លួន​ពី​កន្លែង​ការងារ​បាត់​ហើយ​ ៕​
_______________________
ប្រភពព័ត៌មានពី៖ នគវត្ត

Proudly Powered by Blogger.