អ្នកបច្ចេកទេស​គេហទំព័រ​ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​ក្រុម Hacker ចាប់ផ្តើម​អុកឡុក​

by sovanmony  |  in បចេ្ចកវិទ្យាថ្មីៗ at  7:03 PM

hacker 
 ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ក្រុម Hacker មួយ​ឈ្មោះ Young Cambodian Hackerបានធ្វើ​សកម្មភាព​យ៉ាង​មមាញឹក​ក្នុងការ​អុកឡុក​ទៅ​គេហទំព័រ​នៅ​ស្រុក​ ខ្មែរ​មួយចំនួន ធ្វើ​ឲ្យ​ផ្អាក​ដំណើរការ និង​បាត់បង់​នូវ​ទិន្នន័យ​គេហទំព័រ​ទាំងនោះ​។​
ព័ស្តុតាង​បានបង្ហាញ​ថា គេហទំព័រ​ឈ្មោះ www.isophal.com ត្រូវបាន​ក្រុម Hacker អុកឡុក​នៅ​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ​២០១៣ ថ្មីៗ​នេះ ធ្វើ​ឲ្យ​បាត់បង់​ទិន្នន័យ​ឯកសារ​ទាំងមូល​។ ដោយឡែក​គេ​ទំព័រ​ឈ្មោះ www.mytv.com.kh និង ឈ្មោះ www.cnc.com.kh ដែល​គេ​ស្គាល់​ថា ជា​គេហទំព័រ​របស់​ក្រុមហ៊ុន​ទូរទស្សន៍​លោក​ឧក​ញ្ញ៉ា​គិត ម៉េង ក៏ត្រូវ​បាន​ក្រុម Hacker អុកឡុក​ធ្វើ​ឲ្យ​គាំង​ដំណើរការ​អស់​រយៈពេល​មួយ​ព្រឹក នា​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០១៣ នេះ​។ ​
ទាំងនេះ​គឺជា​សញ្ញា​មួយ​ដែល​តម្រូវ​ឲ្យ​អ្នកបច្ចេកទេស​គេហទំព័រ​ទាំងឡាយ​ នៅ​កម្ពុជា ធ្វើការ​ប្រុងប្រយ័ត្ន​នូវ​ប្រព័ន្ធ​សុវត្ថិភាព (Security) ឲ្យ​បាន​ខ្ពស់បំផុត ដើម្បី​ការពារ​ទៅនឹង​ការបំផ្លាញ​អុកឡុក​ពី​សំណាក់​ក្រុម Hacker ទាំងនោះ​។​ ​
អ្នកជំនាញ​ផ្នែក​បច្ចេកទេស​គេហទំព័រ​បាន​ឲ្យ​ដឹងថា ការបង្កើត​គេហទំព័រ​ត្រូវតែ​ពង្រឹង​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ឲ្យ​បាន​ខ្ពស់ និង​ធ្វើការ Backup ជាប្រចាំ ទើប​អាច​ការពារ​ទិន្នន័យ​ឯកសារ​ក្នុង​គេហទំព័រ​នីមួយៗ ជៀសវាង​រង​ការវាយប្រហារ​ដោយ​ចៃដន្យ​ពី​សំណាក់​ក្រុម Hacker ។​ ​
អ្នកជំនាញ​បាន​បន្តទៀតថា តាម​ការសង្កេត​កន្លង​មក​គេហទំព័រ​ដែល​ប្រើ​ប្រព័ន្ធ CMS ដូចជា WordPress, Joomla និង Drupal ជារឿយៗ​បានផ្តល់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ដោយ​ប្រព័ន្ធ​នោះ​ធ្វើ​ ទំនើបកម្ម​ក្នុង​កម្រិត​ខ្ពស់​(Update Version) ដែល​អាចធ្វើ​ឲ្យ​ក្រុម Hacker ពិបាក​ក្នុង​ការអុកឡុក​៕​

hacker
Screen ដែលក្រុម Hacker បានប្លុកគេហទំព័រ MyTV និង​​​ CNC
isophal
គេហទំព័រឈ្មោះ iSophal.com ដែលត្រូវបានក្រុម Hacker បំផ្លាញទិន្នន័យទាំងស្រុង
ប្រភពពី ដើមត្នោត
 
 

Proudly Powered by Blogger.