នៅថ្ងៃសៅរ៍ ទី២០ ខែកក្កដានេះ កាសែតដែលមានវិជ្ជាជីវៈជាភាសាខ្មែរនៅក្នុងប្រទេសកម្ពុជាមានឈ្មោះ ថា The Cambodia daily បានលក់ដាច់ស្ទើរគ្រប់តូបលក់កាសែតនៅរាជធានីភ្នំពេញ។
ហើយព័ត៌មានដែលប្រជាពលរដ្ឋចាប់អារម្មណ៍ច្រើននោះគឺការវិលត្រឡប់ របស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែកក្កដាម្សិលមិញ។ នេះបើតាមការអះអាងរបស់អ្នកកាសែតនៅក្នុងរាជធានីភ្នំពេញមួយចំនួន។
អ្នកកាសែតនៅក្បែរស្ពានជ្រោយចង្វាម្នាក់បានមានប្រសាសន៍ថា កាសែត The Cambodia daily ជាភាសាខ្មែរបានលក់ដាច់ច្រើននៅថ្ងៃសៅ៍ នេះដោយសារកាសែតនេះបានចុះផ្សាយនូវព័ត៌មាននៃការវិលត្រឡប់របស់ លោកសម រង្ស៊ី មកកាន់ប្រទេសកម្ពុជាវិញ និងម្ស៉ាងទៀតកាសែតវិជ្ជាជីវៈមួយទៀតគឺកាសែតជាភាសាខ្មែរ ភ្នំពេញប៉ុស្ដិ៍ នៅថ្ងៃនេះមិនចេញលក់នោះទេ។
សំលេងៈ
អ្នកលក់កាសែតម្នាក់ទៀត បានអះអាងដូចគ្នានេះថា កាសែត The Cambodia daily ជាភាសាខ្មែរបានលក់ដាច់អស់តាំងពីព្រឹកព្រលឹមមកម្លេះដោយសារការ ចុះផ្សាយរឿងលោកសម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ។ ម្ស៉ាងទៀតកាសែតមួយចំនួនក្នុងប្រទេសកម្ពុជាមិនបានចេញផ្សាយព័ត៌មាន នេះសោះ។
សំលេងៈ
នៅថ្ងៃសៅរ៍នេះកាសែតThe Cambodia daily ជាភាសាខ្មែរ បានចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា វិញចំនួន៣អត្ថបទ អមជាមួយរូបភាពធំមួយផ្ទាំងនៅទីលានប្រជាធិបតេយ្យដែលជាទីកន្លែង ដែលលោកសម រង្ស៊ី ជួបជុំសកម្មជន និងអ្នកគាំទ្ររាប់ម៉ឺននាក់នៅទីនោះ។
ចំណែករូបភាពផ្ទាំងមួយទៀតនៅទំព័របន្ទាប់ គឺបង្ហាញរូបលោកសម រង្ស៊ី និងលោកកឹម សុខា ជិះឡានជាមួយគ្នាអមជាមួយអ្នកគាំទ្រតាមផ្លូវសហព័ន្ធរុស្ស៊ីរាប់ម៉ឺន នាក់។
ចំណងជើងអត្ថបទព័ត៌មានរបស់The Cambodia daily ពាក់ព័ន្ធរឿងលោកសម រង្ស៊ី រួមមានអ្នកគាំទ្រប្រមូលផ្ដុំគ្នាកកកុញ ខណៈលោកសម រង្ស៊ី វិលវិញដោយប្ដេជ្ញាឲ្យមានការផ្លាស់ប្ដូរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនព្រងើយចំពោះលោកសម រង្ស៊ី និងអ្នកធ្វើដំណើរតាមជើងយន្ដហោះជួបការលំបាកក៏ប៉ុន្ដែមានការរំភើប ដោយសារក្បួនឃោសនាដ៏អធិកធម។
គួរបញ្ជាក់ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានត្រឡប់មកដល់ប្រទេសវិញហើយកាលពីថ្ងៃ ទី១៩ ខែកក្កដា បន្ទាប់ពីព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោសដល់រូបលោកកាលពីថ្ងៃទី១២ ខែកក្កដា ក្រោយពីលោកបាននិរទេសខ្លួនឯងទៅក្រៅប្រទេសជាង៤ឆ្នាំ គេចចេញពីការចាប់ខ្លួនរបស់សមត្ថកិច្ចកម្ពុជា។
ការវិលត្រឡប់របស់លោកសម រង្ស៊ីនេះមានប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាមួយចំនួន ហាក់មិនសូវចាប់អារម្មណ៍ផ្សាយនោះឡើយ៕(ដោយៈឃួន សុភ័ក្រ
ប្រភពពី- វាយោ