ភ្នំពេញ៖ ផ្ទះឈើ១ខ្នងប្រក់ស័ង្កសីត្រូវអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង ស្ទើរតែមួយពព្រិចភ្នែកធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ហើយគេនៅ មិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើងនៅឡើយ។ ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅមុខបញ្ជាការដ្ឋានកងទ័ពជើងទឹក ក្នុងក្រុមទី៥ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ដែលមានម្ចាស់ផ្ទះរងគ្រោះឈ្មោះ ថោង សុខា ភេទប្រុស អាយុ ៥៥ឆ្នាំ ជាយោធាចូលនិវត្ត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានសំឡេងស្រែកជួយផងភ្លើងឆេះផ្ទះចេញពីផ្ទះជនរង គ្រោះខាងលើ ហើយភ្លាមនោះប្រជាពលរដ្ឋរស់នៅជិតខាងចេញទៅមើលស្រាប់តែឃើញមាន អណ្តាតភ្លើងឆេះពេញបន្ទុកក៏នាំគ្នាយក ទឹកទៅជះនិងខ្លះទៀតទាញទុយោទៅបាញ់ពន្លត់តែមិនរលត់ក៏ទូរស័ព្ទ ហៅរថយន្តពន្លត់អគ្គិមកជួយអន្តរាគមន៍។ បន្ទាប់មកទើបឃើញមានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគររាជធានីភ្នំពេញ ចំនួន ២គ្រឿង ទៅដល់រួចបាញ់ពន្លត់ ទើបភ្លើងរលត់អស់ និងមិនបានរាលដាលឆេះដល់ ផ្ទះប្រជាពលរដ្ឋជិតខាង ឬ បណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។
តាមការអះអាងពីម្ចាស់ផ្ទះប្រាប់ថា ផ្ទះឈើធំ ១ខ្នង នេះ គាត់ធ្វើខណ្ឌចែកជាបន្ទប់តូចៗ ជួលឱ្យក្រុមគ្រួសារកងទ័ពស្នាក់នៅគ្រាន់បានប្រាក់ចិញ្ចឹមជីវិតនៅ ពេលដែលគាត់ចូលដូចសព្វថ្ងៃនេះ។ការកើតមានអគ្គិភ័យនេះសង្ស័យ ដោយសារទុស្សេខ្សែភ្លើង ព្រោះបើកើតពីភ្លើងចង្កៀងឬចង្ក្រានមិនអាចទេព្រោះពេលនេះអ្នក រស់នៅទីនោះដេកលក់ អស់ហើយ៕

_____________________
ព្រភពព័ត៌មានពី៖ នគវត្ត