ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីប៉ូលីសបាននឹងកំពុងតែធ្វើការស៊ើបអង្កេតលើករណីក្មេងតូចៗ ជាច្រើនបានស្លាប់បាត់បង់ ដោយសារតែការពុលអាហារនៅក្នុងសាលារៀនមួយកន្លែងស្ថិតនៅក្នុងភូមិ Dharmasati Gandaman ភាគខាងជើងទីក្រុង Patna ប្រទេសឥណ្ឌា។ មូលហេតុនៃការស្លាប់កុមារជាច្រើននេះគឺបណ្តាលមកការពុលអាហារថ្ងៃត្រង់នៅសាលារៀន ដែលម្ហូបអាហារទាំងនោះលាងសំអាតមិនបានស្អាតមុននឹងយកទៅចំអិន។ ចំនួនក្មេងដែលរងគ្រោះពុលអាហារមានចំនួន៤៧នាក់ ក្នុងនោះមាន២២នាក់បានស្លាប់បាត់បង់ជីវិត ដែលក្មេងៗទាំងនោះមានអាយុចន្លោះពី៨ដល់១១ឆ្នាំ។ ក្រោយពីមានការក្អួតចង្កោរ ដោយសារពុលអាហាររួចមក អ្នកគ្រប់គ្រងសាលារៀននោះបានបញ្ជាអោយឈប់ ផ្តល់អាហារទាំងនោះទៅក្មេងៗផ្សេងទៀត។ នេះគឺជាការធ្វេសប្រហែសមួយរបស់អ្នកគ្រប់គ្រងសាលា ដែលផ្តល់អាហារគ្មានអនាម័យទៅដល់សិស្សសាលា។

ប្រភពពី Khmer-note